ចលនា“ខ្មែរជួយខ្មែរ” ឆ្នាំ២០២៥បានចាប់ផ្តើមដើម្បីភាពញញឹមនៃកុមារកម្ពុជា

S.A TVHD
0
ចលនា“ខ្មែរជួយខ្មែរ” ឆ្នាំ២០២៥បានចាប់ផ្តើមដើម្បីភាពញញឹមនៃកុមារកម្ពុជា
        លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ញើសារលិខិតមួយជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ ដោយបានអំពាវនាវស្នើសុំការចូលរួមគាំទ្រពីឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ាអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុកម៉ែបងប្អូន និងកូនក្មួយទាំងអស់ ដើម្បីភាពញញឹមនៃកុមារកម្ពុជា នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ 

ការអំពាវនាវជាថ្មីម្ដងទៀតនេះធ្វើឡើងក្នុងក្នុងគោលបំណងកៀរគរថវិកាសប្បុរសធម៌ពីប្រភពស្របច្បាប់នានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» រក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ 

យោងតាមមន្ទីរពេទ្យគន្ធបុប្ផាបានអោយដឹងថា មន្ទីរពេទ្យនេះត្រូវការថវិកាចំណាយចំនួនប្រមាណ ១២ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ឬស្មើនឹងប្រមាណ ៤៣លានដុល្លារ ក្នុងមួយឆ្នាំៗ ក្នុងបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះរាប់លាននាក់នៅកម្ពុជា ។ 

សូមរំលឹកថា បន្ទុកលើការចំណាយសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាក្រោយការសាងសង់ពីឆ្នាំ១៩៩២ មក គឺ មានប្រភពដែលមួយផ្នែកធំគឺ ចេញពីមូលនិធិគន្ធបុប្ផាស្វីស ដោយឡែកលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner) ស្ថាបនិកមូលនិធិគន្ធបុបា្ផ បានប្រមែរប្រមូលថវិកាបំពេញបន្ទុកចំណាយតាមរយៈការសំដែងតន្ត្រីវីយ៉ូឡុងសែល។ 

ក្រោយពេលមន្ទីរពេទ្យគន្ធបុប្ផាបានពង្រីកដល់ចំនួន៦ ដែលក្នុងនោះមួយនៅខេត្តសៀមរាប និងបន្ទាប់ពីលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បានទទួលមរណភាពកាលពីខែកញ្ញាឆ្នាំ២០១៨មករដ្ឋាភិបាលកម្ពុជាកាលពីខែមេសា ឆ្នាំ២០១៨បានប្រកាសដាក់ឲ្យ ដំណើរការ «មូលនិធិគន្ធបុប្ផាកម្ពុជា» ជា ផ្លូវការ ដោយសម្រេចដាក់ប្រាក់វិភាគទាន ដំបូង ដែលជាថវិការបស់រដ្ឋ ចូលមូលនិធិនេះ ចំនួន ១០ លានដុល្លារ អាមេរិក និង ប្រកាស បន្ដាក់ថវិកា ៥ លានដុល្លារអាមេរិកចូល មូលនិធិនេះ ជារៀងរាល់ឆ្នាំ ដើម្បីទ្រទ្រង់ ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ ស្របពេលជាមួយគ្នានេះ «មូលនិធិគន្ធបុប្ផាកម្ពុជា»បានអំពាវនាវស្នើសុំការគាំទ្រពីសប្បុរសជន។ 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានរៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” កាលពីឆ្នាំ២០២៤កន្លងនេះ បានលើកអំពីលទ្ធផលជោគជ័យគួរជាទីមោទកៈ ទាំងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន ពោលគឺមានការ ចូលរួមគាំទ្រយុទ្ធនាការដ៏មានសារៈសំខាន់នេះជាង ២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជា ប្រាក់ដុល្លារអាម៉េរិកចំនួនជាង ៣,៣ លានដុល្លារ។ បើធៀបនឹងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ពីរលើក កន្លងមក, យុទ្ធនាការ *១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ ទទួលបានការចូលរួមកាន់តែផុសផុល ពីសប្បុរសជនក្នុងបណ្តាក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសទាំងតូចទាំងធំ ទាំងនៅ រាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដែលនេះឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុង ស្មារតី ‘’ខ្មែរជួយខ្មែរ”ដើម្បីរួមគ្នានាំក្តីសង្ឃឹមនិងភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ 

សម្រាប់សប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគមូលនិធិនេះ តាមរយៈការស្កែន QR Code ឬតាមរយៈលេខគណនី ដូចមានក្នុងរូប៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន( MoINFO APP)
ផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ 
ផ្សាយដោយ៖ នាគ.២៤

Post a Comment

0Comments

Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Check Now
Accept !