លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងកម្មវិធី...

S.A TVHD
0
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងកម្មវិធីរាត្រីសមោសរ ដែលមានឈ្មោះថា BVLGARI AETERNA
        លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA ដែលជាការបង្ហាញម៉ូតផលិតផលគ្រឿងអលង្ការយ៉ាងល្អប្រណិត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោក។ កម្មវិធីនេះ បានធ្វើឡើងនារាត្រីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប។ 

សូមបញ្ជាក់ជូនថា ការដែលក្រុមហ៊ុនគ្រឿងអលង្ការប្រណិតលំដាប់ពិភពលោក បានមករៀបចំតាំងពិព័រណ៍នូវគ្រឿងអលង្ការប្រណិតៗ នៅកម្ពុជា រួមទាំងនាំមកនូវតារាល្បីៗនៅលើពិភពលោក ដោយសារក្រុមហ៊ុនមានភាពជឿជាក់មកសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា ព្រមទាំងកិត្តិសព្ទដ៏ល្បីល្បាញរបស់តំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់ទេសចរណ៍ដែលមានភាពទាក់ទាញបំផុតមួយនៅក្នុងចំណោមរមណីយដ្ឋានល្បីៗនៅលើពិភពលោក ។ ផ្សាយ៖ កន ចំណាន
ផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ 
ប្រភពពី៖ ក្រសួងព័ត៌មាន  
ផ្សាយដោយ៖នាគ.២៤

Post a Comment

0Comments

Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Check Now
Accept !