សេចក្តីប្រកាសព័ត៌មាន ទាក់ទិនរថយន្ត ដង្ហែក្បួន ទៅហូបការ ប្រពន្ធឧកញ៉ា
ក្រោយពីស្រ្តីលក់ឡេ និងប្តីល្បីនាមឧកញ៉ា បានប្រើប្រាស់រថយន្តស៊ីរ៉ែន របស់អង្គភាពកងយោធពលខេមរភូមិន្ទនៃក្រសួងការការពារជាតិ ដង្ហែជាក្បួនបើកផ្លូវក្នុងការធ្វើដំណើរទៅហូបការ នៅខេត្តពោធិ៍សាត់ ពេលនេះត្រូវបានថ្នាក់លើចាត់វិធានការវិន័យកងទ័ព។ យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដែលចេញដោយលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសព័ត៌មានជូនសាធារណជននិងអ្នកសារព័ត៌មាន អំពីការស្រាវជ្រាវទៅលើករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871។
ផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥