អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានដំណើរការនៃការប្រទ្បងប្រជែង
ជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២នៃ អ.ដ.ក. ដំណាក់កាលទី២ លើវិញ្ញាសាសួរផ្ទាល់មាត់ (ការសម្ភាស)
ការសម្ភាសនេះ ត្រូវបានធ្វើទ្បើងដោយ
គណៈមេប្រយោគមួយដែលដឹកនាំផ្ទាល់ដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.
និងមានបេក្ខជនដែលត្រូវបានជ្រើសរើសជាប់នៅដំណាក់កាលទី១ ត្រូវធ្វើការសម្ភាសចំនួន ៦០ រូប។ ដំណើរការនៃការសម្ភាសនេះ បានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ ច្បាស់លាស់ និងប្រកបដោយតម្លាភាព ដោយមុនពេលសម្ភាស បេក្ខជនទាំងអស់ត្រូវបានត្រួតពិនិត្យ និងមិន
អនុញ្ញាតឱ្យយកចូល ឬប្រើប្រាស់នូវសំណៅឯកសារ ទូរសព្ទ និងមធ្យោបាយទំនាក់ទំនងផ្សេងៗ ព្រមទាំងត្រូវចាប់ឆ្នោតជ្រើស
រើសលំដាប់វេនសម្រាប់ការចូលសម្ភាស។
កិច្ចដំណេីរការនៃការសម្ភាសនេះ ត្រូវបានធ្វើឡើងដោយឈរលើគោលការណ៍អនាមិកភាព ពោលគឺ ទាំងអត្តសញ្ញាណ អត្តលេខ លំដាប់លេខរៀងចូលសម្ភាសរបស់បេក្ខជននីមួយៗ មិនត្រូវបានបង្ហាញ នៅក្នុងអំទ្បុងពេលសម្ភាសនោះឡើយ។
សូមគូសបញ្ជាក់ផងដែរថា លទ្ធផលស្ថាពរនៃការប្រទ្បងប្រជែងនេះ ត្រូវបានប្រកាសភ្លាមៗ ក្រោយបញ្ចប់នៃការសម្ភាស ដោយក្នុងនោះ បេក្ខជនដែលត្រូវបានជ្រើសរើសជាប់ជាស្ថាពរមានចំនួន ៣០ រូប (ស្ត្រី ៧ រូប) និងមានបេក្ខជនជាប់បម្រុងចំនួន ៦ រូប (ស្ត្រី ២ រូប) ។
ផ្សាយដោយ៖ នាគ.២៤
ផ្សាយដោយ៖ នាគ.២៤