មមហើយណាស្រីអឺយ! បាបកម្មអូនសាង នឹងវិលរកអូនមិនខាន អូនសាងសាហាវសាមាន គង់តែបានទឹកភ្នែកខ្លួនឯង!

S.A TVHD
0
ល្មមហើយណាស្រីអឺយ! បាបកម្មអូនសាង នឹងវិលរកអូនមិនខាន អូនសាងសាហាវសាមាន គង់តែបានទឹកភ្នែកខ្លួនឯង! ស្ត្រីឈ្មោះលី អ៊ុំអេង ត្រូវតុលាការខេត្តសៀមរាបចេញដីកាបង្គាប់អោយសមត្ថកិច្ចស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនលើកទីពីរ យកមកញាត់គុក ដើម្បីដំណើរការនីតិវិធីជម្រះក្តីបាបកម្ម
        ផ្សាយចេញពីរាជធានីភ្នំពេញ៖ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ស្ត្រីឈ្មោះលី អ៊ុំអេង ដែលរត់ផ្លោះរបងមិនងាកក្រោយនោះ ខណៈដែលតុលាការចេញដីកាបង្គាប់អោយចាប់ខ្លួននៅលើកទី១ ដែលបានរត់ទៅពួន ហើយស្រែកក្ងេងក្អាង ដូចក្អាតក្នុងក្អម តាមរយៈសម្លេងអាយ៉ង អួតថាខ្លួនល្អនោះ ឥឡូវនេះត្រូវតុលាការខេត្តសៀមរាប ចេញដីកាបង្គាប់អោយសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនជាដីការលើកទីពីរ អោយខាងតែបានទៀតហើយ ដើម្បីយកមកញាត់គុក  រងចាំដំណើរការនីតិវិធី ជម្រះក្តីថ្មីមួយផ្សេងទៀតក្រៅពីសំណុំរឿងរំលោភដីធ្លី ពលរដ្ឋនៅស្រុកបន្ទាយស្រី។ 

ប្រភពពីពលរដ្ឋមួយរូបក្នុង ចំណោមជនដែលរងគ្រោះ ដោយសារ អំពើរំលោភយកដី ពីសំណាក់ស្រីជើងល្អឈ្មោះលី អ៊ុំអេង បានអោយដឹងថា៖ ការស្រេកឃ្លាននូវយុត្តិធ៌ម និងសំណង ដែលពួកគាត់បានទន្ទឹងរង់ចាំយ៉ាងអន្ទះសារចង់ឃើញ ស្ត្រីឈ្មោះលី អ៊ុំអេង  ត្រូវសមត្ថកិច្ចបំពាក់ខ្នោះយកមកញាត់គុក កាន់តែមានសង្ឃឹមហើយ ។
        ប្រភពដដែលបន្តថា៖ដើម្បីអោយតុលាការអាចដំណើរការនីតិវិធីជម្រះក្តី លើស្ត្រីជើងល្អលី អ៊ុំអេង តុលាការបានចេញដីកាបង្គាប់អោយចាប់ខ្លួនឈ្មោះលី អ៊ុំអេង មួយថ្មីទៀត គឺជាដីកាបង្គាប់អាយចាប់ខ្លួនលើកទី២ ហើយ ប្រភពខាងលើ បានផ្ញើរលិខិតចម្លងនៃដីការបង្គាប់អោយចាប់ខ្លួនឈ្មោះ លី អ៊ុំអេង ទាំងពីរលើក មកកាន់ស្នាក់ការកណ្តាលអង្គភាពយើងខ្ញុំអោយជួយផ្សព្វផ្សាយជូនមហាជនទូទៅជ្រាបផងថា តើស្រីជើងល្អ ដែលមានចិត្តជាទេវទត្ត មាត់ជាទេវតាមួយម៉ាត់ណាក៏អួតខ្លនថាខ្លួនល្អនោះ មានរឿងបាបកម្មតាមទាន់ជាន់កស្អីទៀតហើយ! ។ 

តាមខ្លឹមសារ លិខិតច្បាប់ចម្លងខាងលើ បានអោយដឹងថា៖ ដោយសារមន្ទីរស៊ើបសួរ សាលាដំបូងខេត្តសៀមរាប បានឃើញ និងយោងតាមលិខិតលេខ១៦០/២០២៤ ប.ន.ស្ល.ក្រ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម ដែលទើបនឹងកន្លងទៅនេះ បញ្ចាក់ថា ជនត្រូវចោទពុំឃើញនៅក្នុងមូលដ្ឋានទេ។ ទើបមន្ទីរស៊ើបសួរនៃតុលាការខេត្តចេញដីការបង្គ្រាប់អោយចាប់ខ្លួនលេខ ៥០៨ ចុះថ្ងៃទី១៨ ខែធ្នូ ២០២៤ ដាក់ឈ្មោះលី អ៊ុំអេង អោយស្ថិតក្រោមការត្រួតពិនិត្យពីបទញុះញង់អោយមានការរើសអើង ប្រមាថអ្នករាជការសាធារណៈ និងបរិហារកេរ្តិ៍ជាសាថារណៈប្រព្រឹត្តនៅចំណុចភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ជាបទល្មើសព្រហ្មទណ្ឌ មានចែង និងកំណត់អោយផ្តន្ទាទោសតាមបញ្ញត្តិមាត្រាទី៤៩៦ មាត្រា៥០២ និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ។ កន្លងមកតំណាក់មានដីការតាមចាប់ខ្លួនលើកទី១ ស្ត្រីឈ្មោះលី អ៊ុំអេង ខំស្វះស្វែង បំពងសម្លេងតាមរយប្រពន្ធ័ផ្សព្វផ្សាយមួយ ដែលគ្រាន់តែជាសម្លេងឡប់ឡែ ប្រឹងសូត្រស្អំបេះដូង រំដោះគ្រោះទាំងអស់សង្ឃឹម ដើម្បីជួយស្រ្តីមាន ទោសជាប់ខ្លួន មានដីកាបង្គាប់អោយចាប់ខ្លួនលើកទី១ យ៉ាងខ្លាំងចេញពីក្នុងក្អម។ 

ពេលនេះស្ត្រីឈ្មោះលី អ៊ុំអេង ដែលប្រឹងអួតក្អេងក្អាងយ៉ាងគគ្លើន ដូចក្អាត់ស្រែកពីក្នុងក្អម ថាខ្លួនជាមនុស្សស្អាតស្អំ ត្រឹមត្រូវ ខណៈខ្លួនទើបតែរត់ផ្លោះរបងរត់សឹងមិនទាន់ព្រោះដឹងខ្លួនថាខ្លួនអាចប្រឈម នឹងគុក បើបណ្តោយអោយសមត្ថកិច្ចបំពាក់ខ្នោះដៃបានសម្រេចមែននោះ ឥឡូវស្ទើរមិនទាន់ផុតមាត់ពីមានអំនួត អួតក្អេងក្ងាងផង ស្រាប់តែមានដីកាចេញពីតុលាការខេត្តសៀមរាបថ្មីចែសមួយទៀត ដូចបានជម្រាបជូននូវខ្លឹមសារនៃបទចោទខាងលើស្រាប់។
        ព្រះពុទ្ធ បានប្រៀនប្រដៅសត្វលោកថា (កាំមាំង កាក់រោនតីតិ កាំមាគ់ការោ ជាក់ណូ) កម្មំ ករោន្តីតិ កម្មការោ ជនោ ជនដែលសាងកម្មឬអំពើជាអកុសលបែបណា រមែងទទួលផលបែបនោះវិញជាក់មិនខានឡើយ មានន័យ ថា បើស្រីជើងល្អលី អ៊ុំអេង សាបព្រួសអំពើបាប ទៅលើអ្នកដ៏ទៃ ដោយធ្វើអោយអ្នកដទៃរងទុក្ខវេទនា ឈឺចាប់ រងកម្មទឹកភ្នែកហូរសស្រាក់ឥតល្ហែរបែបណា ស្រ្តីឈ្មោះលី អ៊ុំអេង នោះ ពិតជាមិនអាចគេចផុតអំពីបាបកម្ម ឬអំពើជាអកុសលដែលខ្លួនបង្កអោយអ្នកដទៃបានឡើយ  បាបកម្មតែងតែអន្ទោលតាមប្រាណ ប្រៀបដូចជាស្រមោលអន្ទោលតាមកែងជើងដូច្នោះដែរ។ ហេតុតែអង្គភាពយើងខ្ញុំលើកឡើងខាងលើនេះ ដើម្បីជាគតិល្អ ដល់ជនានុជនទាំងឡាយ គប្បីកុំសាងបាបកម្មទៅលើអ្នកដដៃណាម្នាក់ឡើយ អំពីបាបមិនអាចត្រូវគេធីបចោលដូចសន្លឹកបៀរឡើយ។ 

យើងគ្មានបំណងឃើញជនដែលបានសាងបាប ហើយកំពុងទទួលនូវផលនៃបាបកម្ម ហើយបែរជាពោលបញ្ឈឺចិតថែមទៀតដែលក៏ជាអំពើបាបដែរនោះឡើយ៕
ផ្សាយដោយ៖ នាគ.២៤

Post a Comment

0Comments

Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Check Now
Accept !