ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ លើកទី១៨

S.A TVHD
0
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ លើកទី១៨
        ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ លើកទី១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល!” នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ 

        ខ្លឹមសារសំខាន់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា “ខ្ញុំជំរុញឲ្យមានការផ្សព្វផ្សាយឲ្យបានសកម្ម ចំពោះបញ្ហាការជួញដូរមនុស្ស ព្រោះថាការផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការជួញដូរមនុស្សនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ដាស់តឿនដល់ប្រជាជន ជាពិសេសគឺសម្រាប់យុវជនតែម្តង ហើយយើងផ្សាយដើម្បីកិត្តិយសជាតិរបស់យើងទាំងអស់គ្នា ព្រោះថាមានក្រុមអគតិដែលផ្សាយរូបភាពអាក្រក់ពីកម្ពុជា”។ “ខ្ញុំសូមផ្តាំទៅប្រទេសមួយចំនួន ដែលបានចេញរបាយការណ៍ទាក់ទងនឹងបញ្ហាអំពីការជួញដូរមនុស្ស គប្បីត្រូវធ្វើឲ្យមានតម្លាភាព កុំដាក់បន្ទុកដល់ប្រទេសដទៃនៅក្នុងន័យផ្សេង”។ “កិច្ចការប្រឆាំង និងទប់ស្កាត់អំពើជួញដូរមនុស្ស គឺកិច្ចការសំខាន់ខ្លាំងណាស់សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ហើយខ្ញុំទទួលស្គាល់ថា បញ្ហានៃការជួញដូរមនុស្សពិតជាមាននៅកម្ពុជា ប៉ុន្តែមិនដូចរបាយការណ៍មូលបង្កាច់មួយចំនួននោះឡើយ ព្រោះរបាយការណ៍ទាំងនោះមានចេតនាបង្ខូចកិត្តិយសប្រទេសកម្ពុជាសុទ្ធសាធ”៕
 
 
ផ្សាយដោយ៖ នាគ.២៤ រូបថត៖ AKP

Post a Comment

0Comments

Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Check Now
Accept !