ព្រៃរុក្ខវ័នហៅព្រៃលោកកុំពុងរងនូវវិនាសហិនហោចទាំងសត្វទាំងព្រៃឈើដោយគេសង្ស័យថាបុគ្គលខិលខូចមានការ...

S.A TVHD
0
ព្រៃរុក្ខវ័នហៅព្រៃលោកកុំពុងរងនូវវិនាសហិនហោចទាំងសត្វទាំងព្រៃឈើដោយគេសង្ស័យថាបុគ្គលខិលខូចមានការឃុបឃិតគ្នាជាមួយមន្ត្រីជំនាញប្រចាំការការពារនៅតំបន់នោះ
        ខេត្តឧត្ដរមានជ័យ៖ ព្រៃសង្ឃរុក្ខវ័នផ្ទៃដីមានសរុប 30254ហិចតា ជាប់ចំនួន៣ស្រុក, ក្រុង គឺក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់ ជាប់៥ឃុំ, សង្កាត់ មានដូចជា សង្កាត់កូនគ្រៀល, សង្កាត់សំរោង, ឃុំត្រពាំងតាវ, ឃុំលំទង និងឃុំចុងកាល់ មានផ្ទៃដី 30254ហិតា រួមទាំងផ្ទៃទឹកផងដែរ ផ្ទៃទឹកមានទំហំ 6ពាន់ហិតាជាង ហៅអាងស្ទឹងស្រែង២(អាងអាតោ)និង(ទំនប់ចិន)។​ ថ្មីៗនេះមានការបែកធ្លាយរឿងលោកថងអាង ហៅពិ ដែលជាប្រធានស្នាក់ការប្រចាំការនៅចំណុចភ្នំអណ្ដូងភូមិចាថ្មី ឃុំលំទង ស្រុកអន្លវែង ខេត្តឧត្ដរមានជ័យ។ សព្វថ្ងៃកំពុងបើកដៃឲ្យឈ្មោះ លោក វ៉ៃ រស់នៅភូមិចាចាស់ ចូលអារឈើនៅក្នុងព្រៃការពារសង្សរុក្ខវ័ន្ត ស្ទើជារាងរាល់ថ្ងៃ ដើម្បីដឹកយកមកអារជ្រៀកលក់ឲ្យក្រុមឈ្មួញតាមតែអំពើចិត្ត ទាំងសត្វព្រៃទាំងព្រៃឈើ ត្រូវបានអស់បណ្ដើៗទៅហើយ។ 

         តាមការអាស់អាងរបស់ស្រ្តីម្នាក់ជាប្រពន្ធលោកវ៉ៃបានឲ្យដឹងថា បើចង់បានឈើធ្វើគ្រឿងផ្ទះនោះមិនពិបាកនោះទេត្រឹមឈើ១០គីបប្រវែងត្រឹម8ទៅ១០ម៉ែត្រនោះគ្រាន់តែប្ដីគាត់យកម៉ាស៊ីនពីរគ្រឿងចូលអារឈើក្នុងព្រៃសង្ឃរុក្ខវ័នហៅព្រៃលោកនេះអារត្រឹមតែ១០ថ្ងៃបានយ៉ាងងាយស្រួលព្រោះប្ដីគាត់បានត្រូវគ្នាជាមួយមន្ត្រីបរិស្ថានអស់ទៅហើយ។ ស្ត្រីរូបនេះបានបញ្ចាក់បន្តែមទៀតថា នៅក្នុងព្រៃសង្ឃរុក្ខវ័នហៅព្រៃលោក គាត់តែងតែទៅដឹកឈើជាមួយប្ដីគាត់ជាញឹកញាប់ មិនខ្វះទេឈើចង់បានប៉ុន្មានក៏បានដែរ ហើយបានឃើញឆ្អឹងសត្វព្រៃដែលត្រូវបានគេឆក់ និងដាក់អន្ទាក់ ងាប់ឃើញឆ្អឹងរនូករនែលតាមព្រៃថែមទាំងឃើញសត្វខ្លាទៀតផង។ រាល់ថ្ងៃគេសង្កេតឃើញព្រៃសង្ឃរុក្ខវ័នហៅព្រៃលោកនេះមានស្នាក់ការយាមការពារមានមន្ត្រីបរិស្ថាន ទាហ៊ាន សិករងស្រុក នៅចំណុចភ្នំអណ្ដូង នៅតែមាននាក់ចូលមកអារកាត់ឈើ និងចូលដាក់អន្ទាក់ឆក់យកសត្វ និងត្រីបានដ៏ដែល។ ជាក់ស្ដែងថ្មីៗនេះសមត្ថកិច្ចឃាត់ខ្លួនបានបុរស២នាក់ ពាក់ពន្ធ័ករណីដាក់ម៉ូទ័រអាគុយឆក់សត្វទន្សោងឈ្មោលមួយក្បាល បណ្តាលឲ្យងាប់ ហើយវះយកសាច់ យកទៅលក់ស្ថិតនៅក្នុងចំការក្រូចឆ្មារមួយកន្លែងរបស់ឈ្មោះផែន នៅភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានប្រាប់ឲ្យដឹងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះតែម្តង
        ចំពោះកិច្ចប្រតិបត្តិការស្ថិតនៅត្រង់ចំណុចខាងលើនេះដែរធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ខូវលី ស្នងការនៃស្នងការដ្ធាននគរបាលខេត្តឧត្តរមានជ័យ ដែលជានិច្ចកាល លោកបានក្រើនរំលឹកដល់កងកម្លាំងជំនាញ គ្រប់អធិការ ក្រុងស្រុកពង្រឹងលើការបង្ក្រាបរាល់បទល្មើសទូទៅជាប្រចាំថ្ងៃ។ មន្រ្តីមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យបានប្រាប់ថា បុរសជនសង្ស័យ ទី១: ឈ្មោះ តូ ដា អាយុ៣៤ឆ្នាំ និងទី២: ឈ្មោះ បូ កក្កដា អាយុ ១៨ឆ្នាំ  បានប្រើអាគុយ និងខ្សែលួស ឆក់សត្វទន្សោង ដែលជាសត្វដ៏កម្រ បណ្តាលឲ្យងាប់ ហើយកំពុងធ្វើសកម្មភាពភ្លះយកសាច់ ក្រោយមកក៏ត្រូវកម្លាំងជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្រាវជ្រាវចាប់ឃាត់នឹងនាំខ្លួនមកកាន់ស្នងការខេត្តតែម្តង។ សមត្ថកិច្ចដកហូតបានម៉ូតូ២គ្រឿង គោយន្តមួយគ្រឿង ដឹកស៊ីទែនទឹក ព្រមទាំងត្រាក់ទ័រមួយគ្រឿង និងអន្ទាក់មួយចំនួនផងដែរ។
        បច្ចុប្បន្នសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជនសង្ស័យទាំង២នាក់និងវត្តុតាង ទៅមន្ទីរបរិស្ថានខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធី។ មហាជនរិះថា បទល្មើកើតចេញពីដែនគ្រប់គ្រងរបស់មន្ត្រីជំនាញ់ដែលការពារជំវិញព្រៃសង្ឃរុក្ខវ័ន មានទាំងបទល្មើសចូលឆក់ត្រី ដាក់អន្តាក់សត្វ ចូលអារឈើ ពុំសូវដែលឃើញបង្រ្កាបចាប់បាននោះទេ បែរជាចាប់ជនសង្ស័យ ថែមទាំងយកទាំងទ្រាក់ទ័រគោយន្តកន្ទៃយកមកដឹកសត្វទន្សោងនៅក្នុងព្រៃ បែជាមន្ត្រីប្រចាំការពារនៅតំបន់នោះមើលមិនឃើញ ទៅជាកម្លាំងនគបាលប្រឆាំងបទល្មើសេដ្ឋកិច្ចចាប់បានទៅវិញនេះហើយបានប្រគល់បញ្ជូនឲ្យមន្ទីបរិស្ថានទៅវិញពិតជារឿងមួយគួរឲ្យហួសចិត្តណាស់។ អញ្ចឹងហើយបានពលរដ្ឋតែងតែនិយាយលេងថា ដាក់មន្ត្រីជំនាញ់ឲ្យការពារព្រៃឈើ និងសត្វព្រៃកន្លែងណារលាយហិនហោចអស់កន្លែងនោះ។ កន្លងមកឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តឲ្យតែឡើងវេទិការឯកឧត្ដមក្រើនរំលឹក តែងតែដាក់បទបញ្ជាទៅលើក សម្ថកិច្ចនិងមន្រីជំនាញកក្នុងខេត្តឧត្ដរមានជ័យ ត្រូវទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងការចូលដាក់អន្ទក់ ឬប្រើឧបករណ៍ឆក់ក្នុងដែនគ្រប់គ្រងការពារយកទៅធ្វើអាជីវកម្មជួញដូរសត្វព្រៃ។ ចំណែកលោក ពិក ជាប្រធានស្នាក់ការប្រចាំភ្នំអណ្ដូង ក្រុមការងារយើងមិនអាចសុំការបញ្ចាក់បាននោះទេព្រោះគ្មានលេខទូរស័ព្ទធ្វើការទំនាក់ទំនង ក្រុមការងារយើងរងចាំការស្រាយបំភ្លឺឡើងវិញរាងរាល់ម៉ោងធ្វើការតាមច្បាប់របបសារព័ត៍មាន។
 
 
ផ្សាយដោយ៖ នាគ.២៤

Post a Comment

0Comments

Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Check Now
Accept !