កិច្ចដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២ នៃអ.ដ.ក.

S.A TVHD
0
កិច្ចដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២ នៃអ.ដ.ក.ក្នុងដំណាក់កាលទី១ ដែលប្រព្រឹត្តធ្វើនៅមណ្ឌលប្រឡង “បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា”
        ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៍ និងជាអនុប្រធានប្រចំាការនៃអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២ នៃអ.ដ.ក. ក្នុងដំណាក់កាលទី១ ដែលប្រព្រឹត្តធ្វើនៅមណ្ឌលប្រឡង “បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា” ។
        នៅក្នុងដំណាក់កាលទី១ បេក្ខជនត្រូវឆ្លងកាត់វិញ្ញាសាសរសេរលើ ៤ មុខវិជ្ជា ដូចខាងក្រោម: 
១- មុខវិជ្ជា នីតិកាតព្វកិច្ច និងនីតិកិច្ចសន្យា 
២- មុខវិជ្ជា នីតិគ្រួសារ 
៣- មុខវិជ្ជា នីតិភូមិបាល។ 

         កិច្ចដំណើការនៃការប្រឡងប្រជែងនេះ បានប្រព្រឹត្តទៅដោយរលូន តម្លាភាព និងត្រឹមត្រូវ ព្រមទាំងរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយល្អ និងមិនមានភាពមិនប្រក្រតីណាមួយកើតទ្បើងនោះទេ។
 
 
ផ្សាយដោយ៖ នាគ.២៤ រូបថត៖ AKP

Post a Comment

0Comments

Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Check Now
Accept !