ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និងជាសមាជិកនៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា គ.ប.ក.

S.A TVHD
0
ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និងជាសមាជិកនៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា គ.ប.ក. បានចូលរួមកិច្ចប្រជុំលើកទី៥នៃ គ.ប.ក.
        នាព្រឹកថ្ងៃពុធ ១១កើត ខែមិកសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃគ.ប.ក. បានចូលរួមកិច្ចប្រជុំលើកទី៥នៃ គ.ប.ក. ដែលស្ថិតក្រោម អធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ប.ក.។

កិច្ចប្រជុំនេះលើកទី៥នេះ បានពិនិត្យនិងពិភាក្សា លើរបៀបវារៈចំនួន២ជាចំបងគឺ ៖
១- សេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៤ និងការលើកទិសដៅសម្រាប់ឆ្នាំ២០២៥ របស់គ.ប.ក. ដើម្បីគោរពជូនប្រមុខរាជរដ្ឋាភិបាល និង 
២- សេចក្តីព្រាងផែនការសកម្មភាពរបស់គ.ប.ក.សម្រាប់ឆ្នាំ២០២៥
 
 
ផ្សាយដោយ៖ នាគ.២៤ រូបថត៖ AKP

Post a Comment

0Comments

Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Check Now
Accept !