ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង...

S.A TVHD
0
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ 
និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

        ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានអនុញ្ញាតឱ្យប្រតិភូគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម សាំង វណ្ណ: ប្រធានគណ:មេធាវី ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងវិជ្ជាជីវ:មេធាវីចំនួន ៣ចំនុចសំខាន់ៗរួមមាន៖
១- យន្តការនៃការផ្តល់ព័ត៌មានទៅវិញទៅមកអំពីផល លំបាកក្នុងការអនុវត្តច្បាប់ និងការបំពានលើក្រមសីលធម៌វិជ្ជាជីវ:មេធាវី និងព្រះរាជអាជ្ញា។ 
២-យន្តការនៃការពិនិត្យ និងផ្តល់យោបល់លើលក្ខខណ្ឌរបស់បេក្ខជនស្នើសុំចូលប្រកបវិជ្ជាជីវ:មេធាវីដូចបានកំណត់ក្នុងច្បាប់ស្តីពីលក្ខន្តិក:មេធាវី។ 
៣-បញ្ហាប្រឈមផ្សេងៗ…។
        ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដឹកនាំដោយ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា មានការចូលរួមពីសំណាក់៖ 
១. ឯកឧត្តម ស៊ិន រិទ្ធ អគ្គព្រះរាជអាជ្ញារង
២. ឯកឧត្តម មាស សុភក្តិ អគ្គព្រះរាជអាជ្ញារង 
៣. លោក ទឹម សង្វារិទ្ធ អគ្គលេខាធិការរង
៤. លោក អេង សុគន្ធា ក្រឡាបញ្ជី និងជាជំនួយការឯកឧត្តមអគ្គព្រះរាជអាជ្ញា 
៥. កញ្ញា ឡេង សិរីរតន៍ មន្រ្តីរដ្ឋបាល 

រីឯភាគីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម សាំង វណ្ណៈ ប្រធានគណៈមេធាវី រួមជាមួយគណ:ប្រតិភូអមដំណើររួមមាន៖ 
១. មេធាវី លីវ សុវណ្ណា សមាជិកក្រុមប្រឹក្សាគណ:មេធាវី 
២. មេធាវី លី សុខឡាយ សមាជិកក្រុមប្រឹក្សាគណ:មេធាវី 
៣.មេធាវី គឹម សុជាតិ អគ្គលេខាធិការគណៈមេធាវី 
៤. មេធាវី ជា ភារ៉ា ប្រធានយកដ្ឋាន
៥. លោកស្រីមេធាវី កេត គុន្ធាបុប្ផា ពិធីការ ។

        ក្នុងឱកាសនេះដែរ ឯកឧត្តម អគ្គព្រះរាជអាជ្ញា បានសំដែងនូវការស្វាគមន៍ទទួលរាក់ទាក់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ឯកឧត្តម លោក លោកស្រី និងក្រុមការងារទាំងអស់ដែលមានវត្តមាននៅក្នុងជំនួបកិច្ចប្រជុំនេះ។ ជាលទ្ធផល ឯកឧត្តមអគ្គព្រះរាជាអាជ្ញា បានឯកភាពចំពោះការលើកឡើង និងសំណូមពរផ្សេងៗរបស់ប្រធានគណ:មេធាវី និងសហការី ដើម្បីបន្តនូវកិច្ចសហការគ្រប់ជ្រុងជ្រោយ គ្រប់និតិវិធីរវាងមេធាវី និងព្រះរាជអាជ្ញាឱ្យកាន់តែមានលក្ខណ:ល្អប្រសើរថែមទៀត ដើម្បីធានាបាននូវការអនុវត្តន៍ច្បាប់ និងវិជ្ជាជីវៈប្រកបដោយប្រសិទ្ធិភាពខ្ពស់។
  
ផ្សាយដោយ៖ នាគ.២៤

Post a Comment

0Comments

Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Check Now
Accept !