រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកមុខតំណែង លោក ស៊ូ ចាយ ពីតំណែងអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប

S.A TVHD
0
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកមុខតំណែង លោក ស៊ូ ចាយ ពីតំណែងអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប។ ការសម្រេចនេះបានកើតឡើងបន្ទាប់ពីមានការប្តឹងពី ក្រុមគ្រួសារជនរងគ្រោះ ទៅកាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ 
ភ្នំពេញ៖ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤
        ក្រុមគ្រួសារជនរងគ្រោះបានអះអាងថា លោក ស៊ូ ចាយ និង លោក គុយ ហេង (នាយប៉ុស្តិ៍ពងទឹក) បានផ្តល់របាយការណ៍ភូតកុហក ដែលខុសពីការពិត ដោយចេតនាលាក់បាំងកំហុសរបស់ជនបង្កឈ្មោះ ទូច សុគន្ធ។ 

ជនបង្កនេះមានសេចក្ដីសង្ស័យថា បានប្រព្រឹត្តកំហុសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ ដែលបានកើតឡើងនៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ករណីគ្រោះថ្នាក់នេះបានបណ្តាលឱ្យ នាង ហ៊ សុធាវី ភេទស្រី អាយុ ៤១ ឆ្នាំ បានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឃើញថា មានការប្រព្រឹត្តដែលស្ថិតក្រោមសង្ស័យការបំភ្លើសការពិត ក្រសួងមហាផ្ទៃបានសម្រេចដកតំណែងមន្រ្តីជាប់ទាក់ទង ដើម្បីធានានូវសេចក្ដីត្រឹមត្រូវ និងការពង្រឹងសេចក្ដីស្មោះត្រង់ក្នុងការងាររដ្ឋបាលសាធារណៈ។ 

ក្រសួងមហាផ្ទៃបានបង្ហាញឲ្យឃើញនូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយករណីតាមសំណើររបស់ប្រជាពលរដ្ឋ ដោយធានាថា មន្ត្រីរដ្ឋដែលប្រព្រឹត្តខុសប្បញ្ញត្តិ ត្រូវតែទទួលខុសត្រូវតាមច្បាប់។ករណីនេះក៏អាចជាប្រយោជន៍ដល់ការលើកស្ទួយសុចរិតភាព និងវិជ្ជាជីវៈភាពក្នុងស្ថាប័នរដ្ឋ ដោយធានាថាមានការអនុវត្តច្បាប់ត្រឹមត្រូវ និងមានភាពត្រាស់ប្រកប។ 

សុំបញ្ជាក់ផងដែរថា៖ ព័ត៌មាននេះជាសញ្ញាដ៏ច្បាស់លាស់ថា ក្រសួងមហាផ្ទៃកំពុងខិតខំក្នុងការពង្រឹងស្ថាប័ន និងការបង្កើតទំនុកចិត្តរបស់សាធារណៈជន លើស្ថាប័នច្បាប់ និងសេរីភាពនៅក្នុងប្រទេស។
ផ្សាយដោយ៖ នាគ.២៤

Post a Comment

0Comments

Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Check Now
Accept !