កាន់តែអាសន្នធំហើយ...អ្នកកាសែតជាច្រើនអង្គភាព និងសហគមន៍ស៊ីវិលអ្នកកាសែតមួយចំនួនធំ

S.A TVHD
0
កាន់តែអាសន្នធំហើយ! អ្នកកាសែតជាច្រើនអង្គភាព និងសហគមន៍ស៊ីវិលអ្នកកាសែតមួយចំនួនធំ ស្នើសុំ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា.ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ឱម យ៉ិនទៀង..រដ្ឋមន្ត្រីទទួលបន្ទុកបទល្មើស ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សុំជួយត្រួតពិនិត្យមើលសកម្មភាពជនទុច្ចរិតបើកល្បែងយ៉ាងកឃ្លើនភ្លូកទឹកភ្លូកដី នៅក្រុងតាខ្មៅ និងក្រុងសំពៅពូន ខេត្តកណ្ដាល!
        ផ្សាយចេញពីរាជធានីភ្នំពេញ៖ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ព័ត៌មានវគ្គ.៤ មានអង្គភាពជាច្រើនបានមិនអស់ចិត្តក្នុងការបង្ក្រាបម្ចាស់បងល្បែងដែលជាម្ចាស់អ្នកសូកប៉ាន់អ្នកកាសែតពីរនាក់បណ្ដាលឲ្យមានការជាប់គុកកន្លងទៅនេះ មហាជនក៏លាន់មាត់តៗគ្នាថា..សមត្ថកិច្ចត្រូវថ្នាំសណ្ដំ USD គេអស់ហើយ..អ្នកខ្លះនិយាយថា.ខ្ញុំសរសើរ អង្គភាពដែលហ៊ានផ្សាយនៅតំបន់ក្តៅមួយនេះ..២៤.រាជធានីខេត្ត.មានខេត្តមួយឲ្យតែផ្សាយគឺមានតែគុក...អ្នកខ្លះទៀតថា.កុំខំប្រឹងស្រែកពេកផ្សាយរឿងល្បែងនេះគ្មានប្រយោជន៍ទេគេនៅលេងសប្បាយទ្រហឹងអឺងកងដដែលទេ...។ 

ម្យ៉ាងទៀតនោះ.ក្រោយផ្សាយចេញពីរាជធានីភ្នំពេញ: កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សូមជម្រាបថា៖ក្រោយពីមានការផ្សាយរបស់ S.A TV CHANEL វគ្គ២..នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដែលមានចំណងជើងថា "អរគុណដល់សមត្ថកិច្ចដែលបានអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ លើអ្នកសារព័ត៌មានពីរនាក់ ប៉ុន្តែតើអ្នកសូកប៉ាន់ ជាម្ចាស់បនល្បែង ក្នុងក្រុងសំពៅពូនរួចផុតពីលេខ៨អាល័យស្នេហ៍ដែរឬទេ?"
ស្រាប់តែនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះ.. ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញការបកស្រាយនូវចម្ងល់មហាជនចង់មួយចំហៀងប្រទេសដែលឆ្ងល់យ៉ាងដូច្នេះថា «ហេតុអ្វីបានជាអាអ្នកសូក និង អាអ្នកស៊ីសំណូកដែលច្បាប់បានចែងថាមានទោសដូចគ្នា» នោះ បែរជាសមត្ថកិច្ចចាប់ខ្លួនតែអ្នកកាសែត ឯម្ចាស់បនល្បែងនៅក្រុងសំពៅពូន ឈ្មោះវាសនា ដែលមានភស្តុតាងនៃការសូកប៉ាន់ នៅក្នុងឆាត Telegram យ៉ាងច្បាស់ក្រឡែតដូចថ្ងៃ.. ជាបទល្មើសជាក់ស្តែងដែរ គួរតែមានទោសពីបទសូកប៉ាន់ ម៉្តេចមិនចាប់ផង? តើគួរអោយអស់សំណើចដែរឬទេ!ខណៈមហាជនដែលគាត់ចង់ដឹងអំពីគោ បែរជាក្រុមប្រតិកម្មរហ័សប្រាប់អំពីក្របីទៅវិញដូច្នេះ! ហេស ហេ..លោកម្ចាស់អើយ លោកម្ចាស់...។ 

គួរជម្រាបថាមហាជនចង់ដឹងថាអ្នកស៊ីសំណូកត្រូវទទួលទោសដេកគុកបានសម្រេចហើយ ចុះអ្នកសូកវិញ កសាងឯកសារ ដើម្បីឈានទៅចាប់ខ្លួនឬទេ? បន្តទៀតនោះត្រូវក្រុមប្រតិកម្មរហ័សបកស្រាយថា៖ (ទីតាំងកាស៊ីណូ ហ្រ្គេន ដ្រាហ្គន រីសត (GRAND DRAGON RESORT) ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តា លនោះ (មានអាជ្ញាបណ្ណកាស៊ីណូ អនុញ្ញាតឱ្យធ្វើអាជីវកម្មស្របច្បាប់ ចេញដោយគណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងមានសុពលភាពរហូតដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៦ ។ ផ្អែកតាមលិខិតលេខ ២៦៦០/២២ អ.គ.ល.ក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ របស់អគ្គលេខាធិការដ្ឋាន នៃគណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា អនុញ្ញាតឱ្យក្រុមហ៊ុន ដាយ ឡុង ខូ អិលធីឌី ផ្លាស់ប្តូរឈ្មោះ នាមករណ៍ពីកាស៊ីណូ ដាយ ឡុង (DAI LONG) មកជា ហ្រ្គេន ដ្រាហ្គន រីសត (GRAND DRAGON RESORT)វិញ។ តើបែបនេះមិនអាចជាការសួរអំពីគោទៅឆ្លើយអំពីក្របីឬទេ? តើមានចេតនាការពារជនល្មើសមានទោសពីបទសូកប៉ាន់ឬដូចម្តេច អស់លោកអើយអស់លោក..?
        ល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះ ការបកស្រាយរបស់ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបែបនោះ បានធ្វើអោយមហាជនដែលកំពុងតាមដានសាច់រឿងចាប់អ្នកកាសែតពីររូបនោះយល់ថា ការពិតអ្នកទាំង២ជាអ្នកក្លាហានហ៊ានផ្សាយការពិត ហ៊ានចាក់បំបែកសម្បុកជនអន្ធពាលអបាយមុខដុះស្នឹម..បើកល្បែងជល់មាន់យ៉ាងព្រហើនអត់កេខ្មាស់ និងអាចធ្វើអោយ រសើបខ្នងបុគ្គលថោកទាប ដែលជាមន្ត្រីគ្រាប់ ពោតស្ងោរជាច្រើនខ្លះ.. ដែលគំរក់ថោកទាប កាងបនល្បែងប្រឆាំងគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាប ប្រឆាំងគោល នយោបាយភូមិ ឃុំមានសុវត្ថិភាពយ៉ាងព្រហើននោះដែរ។
        ពោល៖ ដោយសារតែមានការថតវីដេអូរនីមួយៗ ដែលមាននិយាមការនិងgoogle Mapត្រឹមត្រូវជាក់ស្ដែងជាភស្តុតាងយ៉ាងច្បាស់ ក្រឡែត។.ដូច្នេះពិតមែនតែអ្នកកាសែតទាំង២នាក់នោះមារយាទថោកស៊ីសំណូកជនថោកទាបបំផ្លាញសង្គមជាតិមានទោសត្រូវតែទទួលទោសក៏ដោយក៏មានតម្លៃជាងជនថោកទាបបើកល្បែង និងអ្នកណាដែលកោងកាងបនល្បែងដែរ។ ហើយករណីមិនចាប់មេល្បែងដុះស្លែ ដែលបានសូកប៉ានអ្នកកាសែតនោះ កាន់តែត្រូវមហាជនមានមន្ទិលសង្ស័យយ៉ាងខ្លាំងថែមទៀតដោយខ្លះបានលើកឡើងថា៖ 

១-កាស៊ីណូ ហ្គ្រេនដ្រាហ្គន បានបើកលេងល្បែងជល់មាន់ដោយលើកយីហោ កាស៊ីណូ ហ្គ្រេន ដ្រាហ្គននៅខាងមុខផ្លូវចូលរាប់សឹបឆ្នាំហើយមិនមែនទើបតែបើកជល់មាន់ក្នុងថ្ងៃ៣១ ធ្នូ ឆ្នាំ២០២៤នេះទេ តើហេតុអ្វីមានរឿងទើបនិយាយថា មានច្បាប់ត្រឹមត្រូវ ពីការផ្ទេរនាមករណ៍ពីកាស៊ីណូ ដាយឡុង និងមានសុពលភាពរហូតដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៦ ទៅវិញ(២ឆ្នាំ)។
២-បើទោះជាផ្ទេរនាមករណ៍ក៏ដោយ តើក្នុងអាជ្ញាបណ្ណ័របស់កាសុីណូ ដាយឡុង ដែលផ្ទេរមកហ្គ្រេនដ្រាហ្គននោះ មានក្នុងអាជ្ញាបណ្ណអនុញ្ញាត អោយប្រតិ្តការប្រភេទល្បែងអ្វីខ្លះ? អោយលេងល្បែងជល់មាន់ដែរឬទេ?ស្គុះ!បើមិនល្មើសច្បាប់ទេ នោះសូមមេត្តាបង្ហាញសៀវភៅលក្ខន្តិកៈអាជ្ញាបណ្ណដែលមានបញ្ជាក់អំពីការអនុញ្ញាតអោយបើកលេងប្រភេទល្បែងទាំងនោះមកមើល! បើក្នុងអាជ្ញាបណ្ណអនុញ្ញាត្តអោយលេងជល់មាន់មែន ទើបពួកគាត់ជឿថា ការបើកល្បែងជល់មាន់នៅ ហ្គ្រេន ដ្រាហ្គននោះ មិនល្មើសច្បាប់ទេ ឬយកច្បាប់កាសុីណូធ្វើជាឡប់ឡែបិទបាំងអំពើល្មើសច្បាប់?តើការភ្នាល់ជល់មាន់ម៉ាជើងងាប់ស្តូកចាត់ចូលជាល្បែងពាណិជ្ជកម្មដែរទេ ?ហេតុអ្វីសូម្បីតែលោកប្រធានគណកម្មការល្បែងពាណិជ្ជកម្ម ក៏ក្លាយជាពង្រូលពួនមិនព្រមលើកទូរសព្ទ័អ្នកកាសែតឆ្លើយសំណួរដែរ។ 

៣-មហាជនបានលើកឡើងទៀតថា៖ក្នុងខេត្តកណ្តាលក្រៅពីក្រុងសំពៅពូននៅក្នុងក្រុងតាខ្មៅវិញ មានបនល្បែងល្មើសច្បាប់យ៉ាងច្រើនស្កេកស្កះ កំពុងបើកលេងយ៉ាងគគ្លើន ព្រហើនបំផុត បើទោះជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត និងឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិតស សុខា ខំស្រែកអោយបែកបំពង់កក៏នៅតែគេបើកលេងយ៉ាងងងើលតែដដែលហ្នឹងដូចជា....នៅក្នុងខេត្តកណ្ដាលទាំងមូលគឺមានល្បែងខុសច្បាប់ជាច្រើនណាស់នេះគឺជាការបែកធ្លាយរបស់ប្រជាពលរដ្ឋដែលតែងតែងផ្ដល់ដំណឹងក៏ដូចជាប្រាប់មកអង្គភាពយើងឲ្យមានការចុះយកព័ត៌មាន...ដូចជាករណីដ៏ធំមហិមាគឺនៅក្រុងសំពៅពូន..នេះអញ្ចឹង។ ឯបនល្បែងកត់កន្ទុយលេខ និង ហ្គេមអនឡាញវិញ មានរាប់សឹបទីតាំង ពួកគេសុទ្ធតែត្រូវចាយលុយអោយជនថោកទាបពុករលួយកាងល្បែង បើមិនបង់លុយអោយទេមិនអាចបើកបានឡើយ។ 

៤-មហាជនបាននិយាយបន្តថា រឿងបើកបនល្បែងដ៏មហាលោតផ្លោះ មហាអស្ចារ្យនៅក្នុងខេត្តកណ្តាលពិសេសនៅក្រុងសំពៅពូននិងក្រុងតាខ្មៅគឺមិនមែនជារឿងលេងសើចធម្មតាទេ កុំផុងជះក្លិនស្អុយអាសោចិ៍ ដល់ក្រៅប្រទេសរហូតតមរូវកាសែតនៅបរទេស យកទៅពនកលាតធ្វើជារឿងនយោបាយ ធ្វើអោយអាប់អោនដល់មុខមាត់រាជរដ្ឋាភិបាលទៀតផង ដោយសារតែជនដែលកំពុងសង្ស័យថាមន្តមរីគ្រាប់ពោតស្ងោ ជាជនគំរក់ថោកទាបឃុបឃឹតជាមួយមេបនល្បែង បើកដៃអោយបើកបនល្បែងយ៉ាងងើលយ៉ាងស្កេកស្កះ មិនខ្លាចមេដឹកនាំកំពូលឡើយគេជាបុគ្គលដែលពើងទ្រូងមិនកោតញញើតច្បាប់ គឺមិនធម្មតាឡើយ បើត្រឹមតែកាសែតចុះផ្សាយនូវការពិតពួកគេមិនព្រឺរោមឡើយ ថែមទាំងអាចលង់ខ្លួនព្រោះផ្សាយការពិត អ្នកកាសែតខ្លះអាចលង់ខ្លួនចាញ់កលមេបនល្បែង និងជនគំរក់កាងល្បែងទៀតផង។

មហាជនមានតែម្រាមដៃដប់ ស្នើសុំទៅដល់ ឯកឧត្តម គួចចំរើន អភិបាលខេត្ត ត្រួតពិនិត្យឡើងវិញ ដើម្បីបានជ្រាបថា តើមានជនណាខ្លះកំពុងពួនពីក្រោយឯកឧត្តម កាងការពារបនល្បែងល្មើសច្បាប់ ដើម្បីប្រមូលលុយមួយខែៗរាប់សែនដុល្លារដាក់ហោប៉ៅផ្ទាល់ខ្លួន បង្កការលំបាកដល់ឯកឧត្តមនិងមេដឹកនាំកំពូលដែរឬទេ?
        សូមស្នើសុំមក ឯកឧត្តម ឱម យ៉ិនទៀង ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រឆាំងអំពើពុករលួយ មេត្តាស៊ើបអង្កេតវែកមុខជនពុករលួយឃុបឃេតជាមួយមេល្បែងល្មើសច្បាប់នៅក្រុងសំពៅពូននិងនៅក្រុងតាខ្មៅដែលកំពុងឡើងចាងសម្អាតជនពុករលួយកាកសង្គមផងទានប្រោសនិងសូមគោរពមក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ ចាត់តាំងកម្លាំងពិសេស ចុះត្រួត ពិនិត្យទៅលើសកម្មភាពនៃការប្រព្រឹត្តបទល្មើសនៅក្នុងក្រុងសំពៅពូនជាពិសេសចំពោះល្បែងស៊ីសងបើកលេងយ៉ាងចំហរ ហ៊ោកញ្ជ្រៀវតាមតែអំពើចិត្ត សំឡេងខ្ទរពីភូមិមួយដល់ភូមិមួយទៀតហើយឈានដល់ការចាប់ខ្លួនអ្នកកាសែតដែលផ្សាយការពិតតែពពភ្លើធ្វើនិងស្រាជ្រាវរកមុខកាសែតនិងសមាគមកាសែតខ្លះព្រមទាំងមន្ត្រីកងកម្លាំងអន់ចរិតលាតបាតដៃដាក់កាតទទួលយក់ុយថោកទាបពីសំណូករបស់មេបនល្បែង កាសុីណូបើកល្បែងជល់មាន់ យកមកដាក់ទោសអោយបានស្អាតម្តង ដើម្បីជម្រះសម្អាតខ្លិនអាសិចិ៍អោយអស់ដោយមេត្តាចាត់កម្លាំងចុះធ្វើការស្រាវជ្រាវអង្កេតឲ្យបានច្បាស់លាស់តើល្បែងស៊ីសងដែលបើកចំហរនោះមានពាក់ព័ន្ធចំពោះជនណាខ្លះទើបបានជាមានមនុស្សមួយចំនួនហាក់ដូចជាគោដំប៉ៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ មានចេតនាជាន់ពន្លិចការផ្សាយព័ត៌មានដែលពិតជាក់ស្ដែងបែបនេះ។ សូមបញ្ជាក់ផងដែរថា: អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារម៉ីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាការចុះផ្សាយខាងលើនេះ.. សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ TV ONLINE យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា សូមឲ្យមានភាពសុក្រឹត្យ-និង យុត្តិធម៌ជូនពលរដ្ឋស្លូតត្រង់តែប៉ុណ្ណោះ សូមអរគុណ៕ 

 ផ្សាយដោយ៖ នាគ.២៤

Post a Comment

0Comments

Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Check Now
Accept !