ព័ត៌មានវគ្គ.(១) ដីព្រៃនៅលើភ្នំដងរែកជាច្រើនហិចតាដែលជាជម្រកកងទ័ពកំពុងក្លាយទៅជា
ដីមានប្លង់កម្មសិទ្ធឹស្របច្បាប់ទៅហើយ
ខេត្តឧត្ដរមានជ័យ៖ តាមពាក្យដំណាល គេនិយាយលេងថាមិនខុសមែន ចិនដេញខ្មែរ ខ្មែរដេញខ្មោច
មានលុយមានអំណាច អាចប្រើខ្មោចឲ្យកិនម្សៅធ្វើនំបាន។
ដីព្រៃលើភ្នំមួយកន្លែងជាច្រើនហិចតាជាប់ព្រំដែនកម្ពុជាថៃ ស្ថិតនៅ ចណុចអូរថ្ម ភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។ មានចំងាយប្រហាក់ប្រហែលជា៣គីឡូម៉ែត្រពីច្រកជាំស្រងាំមក កំពុងប្រែក្លាយទៅជាដីដែលមានប្លង់រឹងស្របច្បាប់ទៅហើយ។
តែបច្ចុប្បន្នឃើញមានគ្រឿងចក្ររាប់សិបគ្រឿងកំពុងធ្វើសកម្មភាព វាយព្រៃឈើជីកអាចម៌ដី កាយថ្មភ្នំ និងបុកគ្រឹះសាងសង់អាគារយ៉ាងគគ្រឹកគក្រេង។ ប្រភពបានអោយដឹងថា៖ ដីនៅចំណុចខាងលើនោះគឺជាដីព្រៃ ជាជម្រកសម្រាប់កងទ័ពចូលលាក់ខ្លួននៅពេលមានសភាពការកើតឡើងបែជាស្ងាត់ៗប្រែក្លាយទៅជាដីមានប្លង់កម្មសិទ្ធិរបស់បុគ្គលមួយចំនួនស្ទើអស់រលីញទៅហើយ។
ប្រជាពលរដ្ឋរស់នៅក្បែតំបន់នោះខ្លះលើកឡើងថា អគាកំពុងសាងសង់នះជាអគារបស់ជនជាតិចិន ហើយកន្លងមកមានមេទាហ៊ានម្នាក់ឈ្មោះឈឹនមៅ បានដើទិញដីឡូតិ៍ក្នុងមួយឡូតិ៍តំលៃ《១០០០$ទៅ១៥០០》រីឯចំណែកដីព្រៃឈើជាប់គ្នានេះលឺសូរគេថាគឺជាដីរបស់មេៗទាហ៊ាន ។
ពលរដ្ឋបន្តថាពួកគាត់រស់នៅក្បែនោះពុំទាន់មានប្លង់ស្របច្បាប់រស់នៅនៅឡើយទេ? ហេតុអ្វើបានជាដីដែលកំពុងសាងសង់អគារនេះបែជាមានប្លង់រឹងអស់ទៅទៅវិញ?
ហើយមានមន្ត្រីខ្លះលួចបង្ហើបថា ការសាងសង់អគានេះគឺជាគំរោងធ្លាក់មកពីលើមេឃមកគ្មានពីណាហ៊ានប៉ះពាល់នោះទេ មើលបានគ្មានសិទ្ធិសួរនាំនោះឡើយ មានសិទ្ធិបានត្រឹមក្អក និងបោមតែប៉ុនណ្ណោះ។
ទោះបីជាអាជ្ញាធរមានការឆ្លើយតបជាមួយអ្នកសាព័ត៌មានយ៉ាងក៏ដោយការបកស្រាយរបស់ពួកគាត់មានភាពរអាក់រអួលមិនហ៊ានបកស្រាយឲ្យបានក្បោះក្បាយនោះឡើយ ព្រោះក្លាចប៉ះរបស់អ្នកធំ។
កន្លងមកកាលមានព្រឹត្តការព្រំដែនដីព្រៃឈើជាច្រើននៅលើភ្នំដងរែកក្បែរច្រកអន្តរជាតិជាំ ជាកន្លែងសម្រាប់ឈរជើង ចល័តកងទ័ព ក្រោយពីស្ងាត់ព្រឹត្តការព្រះវិហារមក ហើយបានដកកងទ័ពចេញវិញមក ពេលនោះហាងឆេងដីកំពុងឡើងថ្លៃ ក្រោយមកដីទាំងអស់នោះ ប្រែក្លាយទៅជាដីវាលលែងមានព្រៃឈើ ប្រែទៅជាដីឡូតិ៍វិញម្ដង។
តាមការឲ្យដឹងពីអាជ្ញាធរស្រុកអន្លង់វែងអាស់អាងថាដីខាងលើនេះជាដីដែលគេមានប្លង់រឹងស្របច្បាប់ទៅហើយ ការសាងសង់អាគារនេះគឺគេមានឯកសារគ្រប់គ្រាន់អស់ហើយទៅដែរ។
សព្វពេលនេះកក្រើកហើយនៅជាប់ច្រកអន្តរជាតិជាំស្រងាំក្នុងទឹកដីស្រុកអន្លង់វែងនាខេត្តឧត្ដរមានជ័យ ក្រោយពីមានជនជាតិចិនបានសម្រុកមកជួលផ្ទះស្នាក់នៅដើម្បីលេងអនឡាញ។
គេសង្កេតឃើញមានគ្រឿងចក្រជាច្រើនគ្រឿងសម្រុកកាយដឹកដីភ្នំយកមកលក់ឲ្យតាមដីឡូតិ៍ដោយមិនខ្វល់អំពីសមត្ថកិច្ចនោះឡើយព្រោះជំនាញត្រូវគេសែនប្រេនរួចរាល់អស់ហើយ។
ម្ចាស់ផ្ទះនីមួយៗដែលបានដាក់ជួលពេលនេះកំពុងត្រូវប៉ាន់ខ្លាំង ហើយបានសម្រុកសាងសង់បន្ទប់បន្តែមជាបន្តបន្ទាប់ ដើម្បីជួលឲ្យជនជាតិចិនស្នាក់នៅ។
ជនជាតិចិនមួយចំនួនអត់មានផ្ទះជួលនៅលើភ្នំច្រកអន្តរជាំជាប់កាស៊ីណូ ខ្លះបានមកជួលនៅខាងក្រោមជាផ្ទះរបស់មន្ត្រីដែលមានអំណាចនៅក្នុងទីរួមស្រុកអន្លង់ ដើម្បីស្នាក់នៅលេងអនឡាញព្រោះជាជម្រកដ៏សុខសាន្តសម្រាប់ពួកគេ។
មហាជនមួយចំនួនបានរិះគន់ថា ដីព្រៃឈើនៅជាប់ព្រំដែនខាងប្រទេសថៃ ព្រៃឈើរបស់ខាងគេវិញព្រៃឈើនៅពេញសូម្បីមួយដើមមិនមានការបាត់បង់ បើនៅខាងប្រទេសខ្មែឯងឲ្យតែមានតំលៃមន្ត្រីមានអំណាចមួយចំនួនបំពានចូលឈួសឆាយ រំលោភយកដោយមិនខ្វាយខ្វល់ឡើយ សំខាន់មាន ឡានទំនើប វីឡា សម្រាប់គ្រួរសាររបស់ខ្លួន ដោយមិនខ្វល់ផលប៉ះពាល់ដល់សម្បត្តិរបស់រដ្ឋនោះឡើយ។
ជាពិសេសនៅតំបន់លើភ្នំដងរែកច្រកជាំស្រងាំ ឲ្យតែថ្នាក់ដឹកនាំដាក់បទបញ្ជារឲ្យធ្វើអ្វីពាក់ពាន់ និងអ្វីមួយពួកគាត់តែយកអំណាចតួរនាទីរបស់ខ្លួនប្រើក្បាច់ពិសេស កន្ទាលធំបន្លំដេកឃុបឃិតគ្នារំលោភហុំព័ទ្ធយកធ្វើជាកម្មសិទ្ធិឯកជនផ្ទាល់ខ្លួន។អង្គភាពសាព័ត៌មាន យើងបានរាយការណ៍ជូន ឯកឧត្តអភិបាលខេត្តឧត្ដរមានជ័យតាមរយៈហ្វតស្អែព (WhatsApp) លោកចូលមើលហើយអត់បានឆ្លើយតបមកវិញនោះទេ? ចំណែកប្រធានមន្ទីពាក់ពន្ធអង្គភាពយើងបានរាយការណ៍ ជូនតាមរយៈតេឡេក្រាមក៏មិនបានឆ្លើយតបមកវិញដែរ។ ក្រុមការងារយើងរងចាំបកស្រាយបំភ្លឺឡើងវិញរាងរាល់មោងធ្វើការតាមរបបសារអ្នកសារព័ត៌មាន។សូមអរគុណ!ផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
ផ្សាយដោយ៖ នាគ.២៤